បាត់ដំបងៈ វេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី ចំនួន១៥នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ ម៉ៅ ហ៊ត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី បានចេញធ្វើសកម្មភាពមនុស្សធម៌
ដោយជួយសាងសង់ផ្ទះចំនួន០១ខ្នង ដែលមានទំហំ ៤ម×៦ម ធ្វើអំពីឈើប្រកស័ង្កសី ជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រ ចំនួន០១គ្រួសារ គ្មានមុខរបរ ស្ថិតក្នុងភូមិកូនក្អែក១ ឃុំមង្គល ស្រុកមោងឫស្សី ដែលមានឈ្មោះ ឈីន ចន្នី ភេទស្រី អាយុ៣៦ឆ្នាំ និងកូនតូចៗចំនួន២នាក់ ក្នុងបន្ទុក។