ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលាសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត អគារសាលាសង្កាត់បាវិត និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងបាវិត ក្រោអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង ដោយបានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងមន្ត្រីជុំវិញខេត្ត។