ឧត្តរមានជ័យៈ នៅវេលាម៉ោង០៩ និង១៩នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី គង់ ដារ៉ា មេបញ្ជាការស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៣ ស្ថិតនៅចំណុចភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បើតាមប្រភពពត៌មានពី មេបញ្ជាការស្រុកត្រពាំងប្រាសាទ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ងួន ងីម ប្រុស អាយុ23ឆ្នាំ រស់នៅភូមិព្រះចំបក់ ឃុំ ផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោក បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងទៅតាមដីការបង្គាប់ លេខ០១៦ដ ប/០១៥ ចុះហត្ថលេខាដោយលោក ផេង កុសល ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យក អាវុធAKស្វាយបត់ ចំនួន០១ដេីមលេខ៧១៤១ បង់ចំនួន០១ គ្រាប់ចំនួន២១គ្រាប់ ផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានកសាងសំណុំរឿង ដើម្បីបញ្ចូនទៅបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចាត់ការបន្តតាមនីតិវិធី។
