You are currently viewing ឧត្តមសេនីយ៍ត្រី ឡោ ថា ដឹកនាំក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន

ឧត្តមសេនីយ៍ត្រី ឡោ ថា ដឹកនាំក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន

រតនគិរី៖ ព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួន ទ័ព កូន និងយុទ្ធោបករណ៍ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងទទួលការងារកសាងកម្លាំង បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន ជូននាយ នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបន្តធ្វើបច្ចុប្បន្នភាពជូននាយ នាយរង និងពលអាវុធហត្ថនៅតាមមូលដ្ឋានអាវុធហត្ថ ក្រុង-ស្រុក នៅថ្ងៃជាបន្តបន្ទាប់ទៀត ។