ត្បូងឃ្មុំ៖ ព្រឹកថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួន ទ័ព កូន និងយុទ្ធោបករណ៍ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន ជូននាយ នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។