បន្ទាប់ពីរបានទទួលបទបញ្ជាលោកឧត្តមសេនីយ៍ត្រីឡាឡៃមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង១៤ និង ៣០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាកពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងការិយាល័យជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។