ត្បូងឃ្មុំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួន ទ័ព កូន និងយុទ្ធោបករណ៍ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន ជូននាយ នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។