កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និង យុទ្ធោបករណ៍ កងរាជអាវុធខេត្ត បានដំណើរការស្វ័យត្រួតពិនិត្យ ចំនួនទ័ព-កូន និងយុទ្ធោបករណ៍នៅទូទាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ និងជាប្រធានក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។