ក្រចេះៈ នៅវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវិចិត្របុរី បានសហការជាមួយ កម្លាំងចម្រុះខេត្តក្រចេះ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុចដីសម្បទានកាំពី ឃំុសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
បើតាមប្រភពពត៌មានពីលោកវរសេនីយ៍ទោ ស្រ៊ុន សោភ័ណ្ឌ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ
កម្លាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួន រួមមានៈ
០១. រថយន្ត ប្រភេទសាំយ៉ុង ពណ៌ខៀវ ចំនួន០១គ្រឿង
០២. ឈើអារប្រភេទក្ដារ ចំនួន ០,៨១២ ម៉ែត្រគូប។
វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។