You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៣ និង ១៥នាទីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប បានសហការបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃ និងរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាត នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងបានដកហូតវត្ថុតាងបម្រើឲ្យរោងសិប្បកម្មកែច្នៃមានតាបឈូសចំនួន០១ គ្រឿង, ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង, ឌីណាម៉ូ៥KW ចំនួន០១គ្រឿង, ឈើអារប្រភេទលេខ២ (លំបោល)ចំនួន១៤៦ ស្មើនឹង៣.៤០១ម៉ែត្រត្រីគុណ។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបានសហការចុះបង្រ្កាបរឹបអូសឈើសន្និធិបួនកន្លែងដោយគ្មានលិខិតអនុញ្ញាតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយបានចាប់យកវត្ថុតាងឈើអារប្រភេទលេខ២ ឈើទាលចំនួន ២៥៣សន្លឹក ១២.៣២៩ម៉ែតត្រីគុណ។