ពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះត្រួតពិនិត្យដីតំបន់៣ ក្នុងភូមិពោធិ៍របង ភូមិកំពង់ឡ និងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ បានបូកសរុបទិន្នន័យឃុំអន្លុង់ត្នោត និងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន១៩៥,៤៣ហិចតាពលរដ្ឋប្រើប្រាស់អាស្រ័យផលធ្វើស្រែ និងចិញ្ចឹមត្រីចំនួន ៦១គ្រួសារ។