បន្ទាយមានជ័យ៖ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលស្វ័យត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ តាមផែនការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងខេត្ត លោកប្រធានមន្ទីរទាំង០៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៩ លោកនាយការិយាល័យដែលមានការពាក់ព័ន្ធ ៕