មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែយកចិត្តទុកដាក់ លើកិច្ចការងាររក្សាសន្តិសុខ សុវត្ថិភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែង នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធិពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះ
សំណេះសំណាល និងសាកសួរសុខទុក្ខ កម្មករ កម្មការនី នៅចំការកៅស៊ូ ស្ថិតនៅភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្ត ព្រះវិហារ៕ ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវ ឲ្យកម្មករ កម្មការនី ទាំងអស់ក៏ដូចប្រជាពលរដ្ឋ សូមអញ្ជើញទៅចុះឈ្មោះ បោះឆ្នោត និងទៅបោះឲ្យបានគ្រប់ៗគ្នានាថ្ងៃខាងមុខ៕ក្នុង នោះ ដែរ ឯកឧត្តមបាននាំយក នូវគ្រឿងឧបភោគបរិភោគ សំលៀក បំពាក់មួយចំនួនជូនដល់កម្មករ កម្មការនីប្រមាណ ៥០នាក់ ព្រមទាំងថវិកា ដែលម្នាក់ៗទទួល បាន៥០.០០០រៀល (ប្រាំម៉ឺនរៀល) ផងដែរ៕