កែប៖ ព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលស្វ័យត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ តាមផែនការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ការិយាល័យដែលមានការពាក់ព័ន្ធ។