រតនគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើអនាម័យក្នុងទីធ្លាបន្ទាយតាមកន្លែងធ្វើការ លាបថ្នាំពណ៌របងជាថ្មី ដើម្បីឱ្យបន្ទាយមានសោភ័ណភាពស្រស់ស្អាត និងបានធ្វើដីបណ្ដុះពូជបន្លែមានត្រកួនចំនួន ០២រង ស្ពៃចម្រុះចំនួន ០៥រង និងចិញ្ចឹមសត្វ ជ្រូក មាន់ ទា កង្កែប និងត្រីអណ្ដែងបន្ថែមលើគោលរបបដែលមានស្រាប់ ។
មូលដ្ឋានអាវុធហត្ថក្រុង/ស្រុកក៏បានអនុវត្តការដាំដំណាំ និងធ្វើអនាម័យក្នុងទីធ្លាបន្ទាយកន្លែងធ្វើការផងដែរ ។