តាកែវ៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក អ៊ុក សាកុល មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី ឡាឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំក្រុមការងារធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ នាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ។