កោះកុង៖ នៅវេលាម៉ោង ១៣:៣៤នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរៈភូមិន្ទ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ចាការរង ទទួលការងារបង្រ្កាបបទល្មើស ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ និងមានការសម្របសម្រួលពីព្រះរាជអជ្ញាអមសាលាតំបូងខេត្តកោះកុង កម្លាំងបានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចបន្ទប់ជួលភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួន ជនសង្សយ័បាន ចំនួន០៥នាក់ នឹងដកហូវត្ថុតាងាពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។