បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញដឹកនាំកម្លាំងអំដំណើរ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទី កំណត់ព្រំប្រទល់ដីតំបន់៣ ព្រៃលិចទឹក នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ចំនួន០២គោលដៅ:
១-នៅចំណុចវាលអន្លក់ស្ថិតក្នុងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
២-នៅចំណុចអាងលីសំអាង ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។