បន្ទាយមានជ័យ៖ នៅសៀលថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយ អង្ករ៥តោន, ទឹកបរិសុទ្ធ៣០០យួរ, មី២០កេសធំ, ត្រីខ២០កេសធំ ពីសប្បុរសជនឈ្មោះ JULIUS HALIM ពាណិជ្ជករ ក្រុងប៉ោយប៉ែត ជនជាតិឥណ្ឌូនេស៊ី ។
ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានជូនលិខិតថ្លែងអំណរគុណចំពោះសប្បុរសជនឈ្មោះ JULIUS HALIM ពាណិជ្ជករ ក្រុងប៉ោយប៉ែត ជនជាតិឥណ្ឌូនេស៊ី ផងដែរ ។