You are currently viewing លោកវរសេនីយ៍ឯក ឡុង សុវណ្ណា ដឹកនាំដំណើរការធ្វើការត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន

លោកវរសេនីយ៍ឯក ឡុង សុវណ្ណា ដឹកនាំដំណើរការធ្វើការត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន

កំពត៖ ព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានធ្វើការត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ឡុង សុវណ្ណា មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។