សៀមរាបៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារប្រជុំយន្តការគ្រប់គ្រងដឹកនាំបញ្ជា និងការអនុវត្ត ការងារព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស
ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ប្រាក់ ចន្ទ័ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការស្រុក ក្រុង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ផងដែរ។
