You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្វ័យត្រួតពិនិត្យបច្ចុប្បន្នភាពចំនួនទ័ព-កូន

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្វ័យត្រួតពិនិត្យបច្ចុប្បន្នភាពចំនួនទ័ព-កូន

ព្រះសីហនុ៖ នៅវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្វ័យត្រួតពិនិត្យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួមមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។