កំពង់ឆ្នាំង៖ព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៥ ដោយមានការចូលរួមពីសំណាក់ លោកនាយរងសេនាធិការ លោកវរសេនីយ៍ត្រី ទីព្រឹក្សាបារាំងលោកឧត្តមសេនីយ៍ស្នងការ ស្នងការរង វិទ្យាស្ថានកំបូល នាយ នាយរងជាច្រើននាក់ផងដែរ វគ្គសិក្សានេះមានសិក្ខាកាម ៥៣នាក់ ស្រី៦នាក់ សិក្សារយៈពេល១៩៥ថ្ងៃ។