You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ឥន្ទ រត្តនៈ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ឥន្ទ រត្តនៈ

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ឥន្ទ រត្តនៈ នាយរងការិយាល័យ អប់រំផ្សព្វផ្សាយ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសារធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ១៨ និង ៧នាទីល្ងាចថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយរោគាពាធ។

សពលោកវរសេនីយ៍ទោ ឥន្ទ រត្តនៈ តម្កល់ធ្វើបុណ្យនៅវត្តញាណរង្សី សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។