កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងាររៀបចំអភិវឌ្ឍន៍ទីតាំងដីបម្រុងថ្មី របស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអញ្ជើញចូលរួមជាមួយជំនាញសុរិយោដី មន្ទីរធនធានទឹក និងឣាជ្ញាធរពាក់ព័ន្ធ ធ្វើការវាស់វែងដីបម្រុងថ្មី របស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិ នៅទីតាំងដី ភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន។