ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បានប្រជុំត្រួតពិនិត្យធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ដោយមានការចូលរួមពីសំណាក់ ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ នាយផ្នែក និងជំនួយការ ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស។