You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលាស្រុកសេសាន លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសានថ្មី ដោយមានការចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុកសេសាន លោកអភិបាលនៃគណៈអភិបាលស្រុក មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត នាយអាវុធហត្ថ និង លោកអធិការស្រុក មេបញ្ជាការផ្នែកតំបន់ប្រតិបត្តិការសឹករងស្រុក និងអាជ្ញាធរមូលដ្ឋានស្រុកសេសាន ជាភ្ញៀវកិត្តិយស ។