ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ឋោបករណ៍កងរាជអាវុធហត្ថ។ សមាសភាពចូលរួមមាន៖ លោកប្រធានមន្ទីរ លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យហិរញ្ញវត្ថុ លោកនាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង លោកនាយការិយាល័យវិស្វកម្ម លោកនាយការិយាល័យផែនការដឹកជញ្ជូន និងលោកមេបញ្ជាការ លោកមេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ ។