You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង និងដោយមានការសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបជាក់ស្តែងករណីចែកចាយ  រក្សារទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នមន្ត្រីជំនាញងរាជអាវុធត្ថខេត្តបានកសាងសំណុំរឿងតាមនីតវិធី។