សៀមរាប៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង ជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោក អែនធើនី មឹកក្វា នាយនគរបាលជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី និងលោក សារុំ សីលា ជំនួយការស៊ើបអង្កេត និងមន្ត្រីសម្របសម្រួលស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។