ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម ហុង វិណុល អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំដូង តំណាង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង អមដំណើរដោយ អភិបាលនៃគណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក មេឃុំ និងក្រុមប្រឹក្សាឃុំ បានចុះពិនិត្យ សិក្សាទីតាំង ដើម្បីសាងសង់សាលារៀនមេត្តយ្យចំនួន០១ខ្នង សាលាបឋមសិក្សាចំនួន០១ខ្នង និងទីចាត់ការសាលាចំនួន០១ខ្នង ដែលត្រូវសាងសង់នៅក្នុងវត្តដូង។