ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី និងលោកឧត្ដមសេនីយ៍ឯក សេងសុង តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព បើក
កិច្ចប្រជុំអនុគណៈកម្មការស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន យុទ្ធោបករណ៍កងរាជអាវុធហត្ថ ដោយមានការចូករួមពី លោកឧត្តមសេនីយ៍ នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយករងវិទ្យាស្ថានកំបូល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរីករាយ និងបញ្ជូនតាមប្រព័ន្ធ video conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំង២៥ រាជធានី-ខេត្ត។