You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខេត្តព្រះវិហារ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំខែកញ្ញា ទិសដៅ
ការងារ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ។នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម មេបញ្ជាការបានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរងទទួលការងារកសាងកម្លាំងឡើងធ្វើការផ្សព្វផ្សាយផែនការណែនាំ និងចាត់តាំងអនុវត្ត គោលការណ៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការកាពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
លោកវរសេនីយ៌ត្រី ជួរ ប៊ុនសុង មេបញ្ជាការរងទទួលការងារយុត្តិធម៌ ផ្សព្វផ្សាយយន្តការ គ្រប់គ្រងដឹកនាំបញ្ជា និងការអនុវត្តការងារព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
%e1%9e%95%e1%9f%a1

%e1%9e%95%e1%9f%a2

%e1%9e%95%e1%9f%a3

%e1%9e%95%e1%9f%a4

%e1%9e%95%e1%9f%a5