ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ ព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីប្រឡងសញ្ញាប័ត្រជាន់ខ្ពស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថជំនាន់ទី២៥ ក្រោមអធិបតីភាពឯកឧត្តម ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល និងលោកឧត្តសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីលោកនាយកស្ដីទី នាយករង ក្រុមអនុរក្ស និងសិក្ខាកាម។