You are currently viewing ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកម្លាំងចូលរួមដាំដើមឈើក្នុងតំបន់៣ ព្រៃលិចទឹក ក្នុងភូមិសាស្រ្ដ

ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកម្លាំងចូលរួមដាំដើមឈើក្នុងតំបន់៣ ព្រៃលិចទឹក ក្នុងភូមិសាស្រ្ដ

ដោយអនុវត្តន៍តាមបទបញ្ជាលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ចូលរួមដាំដើមឬស្សី ដើមត្នោត និងដើមឈើព្រៃលិចទឹក សម្រាប់ការពារ ជម្រកត្រីពងកូននៅក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាបក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 

ជាក់ស្ដែងកម្លាំងកងរាជអាវុធហត្ថខេត្ដបាត់ដំបងបានចូលរួមជាមួយនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី បន្តសកម្មភាពក្នុងការដាំព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានបែងចែក ដើម្បីទុកជាជម្រកត្រីពងកូន ។