កណ្តាល ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព ព្រមទាំងបានសង្កត់ធ្ងន់លើវិធានការពារបង្ការ ទប់ស្កាត់ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ដូចជាត្រូវអនុវត្តវិធានសុខាភិបាល ពាក់ម៉ាស វ៉ែនតាឬរបាំងមុខ បាញ់អាល់កុលឬលាងដៃនឹងសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ)។ ដោយឡែកលោក មេបញ្ជាការ/មេបញ្ជាការរង ក្រុងស្រុកទាំង ១១ បានចូលរួមប្រជុំតាមរយៈប្រព័ន្ធវីដេអូ Microsoft Teams ផងដែរ។