ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ផាន់ សាមន្ថា នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលមានទទួលមរណៈភាពនៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២ និង៥៥នាទីរសៀល ក្នុងជន្មាយុ ៦១ ដោយរគារពាធ។ សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពផ្ទះលេខ ៤៣០ ផ្លូវលេខ ២៧៦ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។