ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្រ្តីជាន់ខ្ពស់នៃកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤ និង៣០នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយជរាពាធ។
សពលោកឧត្តមសេនីយ៍ទោ ដួង ចោម តម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ផ្ទះលេខ ១១ E0 ផ្លូវ ៨២ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកនាយ មេបញ្ជាការ បានសំដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពផងដែរ និងបានចូលបច្ច័យ៥,០០០,០០០(ប្រាំលានរៀល)។