ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤ និង៣០នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយជរាពាធ។ សពលោកឧត្តមសេនីយ៍ទោ ដួង ចោម តម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពផ្ទះលេខ ១១ E0 ផ្លូវលេខ ៨២ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។