You are currently viewing លោកវរសនីយ៍ឯក ហង្ស សុជាតិ ដឹកនាំមន្រ្តីអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ដួង ចោម

លោកវរសនីយ៍ឯក ហង្ស សុជាតិ ដឹកនាំមន្រ្តីអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ដួង ចោម

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ លោកវរសនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីអាវុធហត្ថខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤ និង៣០នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយជរាពាធ។ សពលោកឧត្តមសេនីយ៍ទោ ដួង ចោម តម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពផ្ទះលេខ ១១ E0 ផ្លូវលេខ ៨២ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។