You are currently viewing កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ, ស្រុកសំបូរ និងស្នាក់ការសន្ដិសុខ៧០៦-៧១០ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ផុន ច័ន្ទដ ប្រធានមន្ទីរ ស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ម៉ូតូដឹកឈើ ០១គ្រឿង ចំនួន៧ដុំ ម្ចាស់រត់គេចខ្លួននៅចំណុចស្រែភ្នី ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ

ហើយកម្លាំងបានល្បាតស្រាវជ្រាវរុករក និងបង្ក្រាប បានឈើសន្និធិ នៅចំណុចត្រពាំសង្កែ និងចំណុចវាលស្នួល ដែលមានឈើដុំ ២០ស.ម ទៅ៣០ស.ម ចំនួន៣៧ដុំ ប្រវែង២ម៉ែត្រ និងឈើគ្រឿង(៥ស.មx១៥ស.ម) ប្រវែង៦ម៉្រែត ទៅ៨ម៉ែត្រ ចំនួន១៣២សន្លឹក ។

បច្ចុប្បន្ន វត្ថុតាងយកមករក្សាទុកនៅ ស្នាក់ការបរិស្ថានកម្ពោតគយ និងស្នាក់ការរងអូគ្រួត (ឈើមិនទាន់វាស់វែង) ។