នៅវេលាម៉ោង ០៨ និង០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីអំពី ៖
១/ផែនការណែនាំ ចាត់តាំងអនុវត្តគោលការណ៍ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
២/វិធានការផ្ទៃក្នុង ០៩ចំណុចរបស់កងរាជអាវុធហត្ថ
៣/របាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច
និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែនិងទិស
ដៅការងារត្រីមាសទី៤ ឆ្នាំ២០១៦។
៤/ផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិ
ភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យភ្ជុំ
បិណ្ឌ។
៥/រំលឹក និងជំរុញដល់នាយ នាយរងអ.ហឲ្យទៅចុះ
ឈ្មោះបោះឆ្នោតបានគ្រប់គ្នា។
៦/ការពង្រឹងវិន័យដល់នាយ នាយរងអ.ហទាំអស់
អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។