ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូបានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសព លោកឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤ និង ៣០នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយជរាពាធ។
ពិធីបូជាសពលោកឧត្តមសេនីយ៍ទោ ដួង ចោម ធ្វើឡើងនៅវត្តពិភន្ទរង្សី ហៅវត្តចិនដំដែក ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។