រាជធានីភ្នំពេញៈរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បាននាំយកនូវអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ
លោកស្រី ពុធ វណ្ណៈ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកកំពឹស ក្រុមការងារយុវជនសង្កាត់ និងអមដំណើរដោយលោក លោកស្រីប្រធានភូមិ បាននាំយកនូវអំណោយដែល ឯកឧត្តម បានសន្យាជួយជាប្រចាំខែ ដល់ក្រុមគ្រួសារទីទ័លក្រនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានចំនួន០៤គ្រួសារ៖
១- ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិដំណាក់សង្កែ (មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ០៣បាវ, ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ និងថវិកា២០ម៉ឺនរៀល ។
២- ឈ្មោះ ខាន់ សួន អាយុ៦៩ឆ្នាំ រស់នៅភូមិព្រែករទាំង (មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៣បាវ, ទឹកត្រី ទឹកស៊ីវ០២យួរ និងថវិកា២០ម៉ឺនរៀល ។
៣- ឈ្មោះ ប្រាជ្ញ ចែម ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០២បាវ, ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ និងថវិកា២០ម៉ឺនរៀល ។
៤- ឈ្មោះ ឡង់ ស៊ីនួន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់សង្កែ (មេម៉ាយក្រីក្រកូនច្រើន) ទទួលបានអង្ករ០២បាវ, ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ និងថវិកា២០ម៉ឺនរៀល។
