You are currently viewing លោកវរសេនីយ៍ឯក ឡាក់ គួន អញ្ជើញចូលរួមបុណ្យសពឪពុក របស់លោក វរសេនីយ៍ទោ ចាប ចាន់ថេង

លោកវរសេនីយ៍ឯក ឡាក់ គួន អញ្ជើញចូលរួមបុណ្យសពឪពុក របស់លោក វរសេនីយ៍ទោ ចាប ចាន់ថេង

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំជានាយអាវុធហត្ថ ត្រូវយកចិត្តទុកដាក់លើសុខទុក្ខ នាយ នាយរងកងរាជអាវុធហត្ថក្រោមឱវាទ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី ជួសមុខឱ្យ លោកស្នងការ លោក លោកស្រីជា នាយ នាយរងកងរាជអាវុធហត្ថនៃស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនទាំងអស់ បានអញ្ជើញចូលរួមបុណ្យសពឪពុក របស់លោក វរសេនីយ៍ទោ ចាប ចាន់ថេង នាយរងការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ដែលបានទទួលមរណៈភាព នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅភូមិទ្រៀលធំ ឃុំទ្រៀលធំ ស្រុកតាំងគោក ខេត្តកំពង់ធំ និងបាននាំបច្ច័យចូលបុណ្យផងដែរ។