រតនគិរី៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ ជា គឹមរដ្ឋា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ដែលបានទទួលគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ១៥ នាទី នៅចំណុចភូមិ ៣ ឃុំ ត្រពាំងច្រេស។ នៅក្នុងឱកាសសួរសុខទុក្ខនេះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកនូវគ្រឿងឧបភោគ និងបរិភោគ ថវិកា ឧបត្ថម្ភមានចំនួន ១,១៧០,០០០ រៀល, មីចំនួន ០២ កេស, ទឹកបរិសុទ្ធចំនួន ០៣ កេស, ទឹកផ្លែឈើចំនួន ០១ កេស, ទឹកដោះគោឆៅចំនួន ០៣ យួរ, ទឹកស៊ីអ៊ីវចំនួន ០១ យួរ និងទឹកត្រីចំនួន ០១ យួរ។