You are currently viewing គណៈកម្មាធិការរៀបចំពិធីបុណ្យ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំតែងលម្អនៅក្នុងអង្គភាព ដើម្បីចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ដែលប្រព្រឹត្តទៅនាថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេៈ

គណៈកម្មាធិការរៀបចំពិធីបុណ្យ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំតែងលម្អនៅក្នុងអង្គភាព ដើម្បីចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ដែលប្រព្រឹត្តទៅនាថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេៈ

យោងឯកសារនៅតាមបណ្តាប្រទេលកាន់ព្រៈពុទ្ធសាសនាផ្សេងៗបានឲ្យដឹងថា÷
បុណ្យកាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថាបុណ្យភ្ជុំបិណ្ឌ ខ្លះហៅថាបុណ្យកាន់បិណ្ឌ និងបុណ្យដាក់បិណ្ឌ ហើយនៅតំបន់ខ្លះហៅថាបុណ្យដូនតា ។ វចនានុក្រមខ្មែររបស់សម្តេច ព្រះសង្ឃរាជជួន ណាត ទំព័រ ៣៣៧ បញ្ជាក់ច្បាស់ថាបុណ្យនេះហៅឈ្មោះថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ។

បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ ជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅប្រទេសកម្ពុជា ហើយមិនមានធ្វើនៅប្រទេសដែលគោរពរាប់អានព្រះពុទ្ធសាសនាថេរវាទដទៃ ដូចជាប្រទេសថៃ ឡាវឬ ភូមាឡើយ ព្រោះវាមិនមែនជាបុណ្យនៅក្នុងវិន័យបញ្ញត្តិ ។

បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ ថ្ងៃ១៥រោច ខែភទ្របទ។ ពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះដោយការយកទេយ្យទានផ្សេងៗមានអាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល១៥ថ្ងៃគត់ ។

ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថ្ងៃ និង ដើម្បីធានា ថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេនគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ ថ្ងៃ១៤រោច ខែភទ្របទ ហើយឱ្យឈ្មោះថា វេនទី១…វេនទី១៤ ។ រយៈពេល១៤ថ្ងៃនេះឱ្យឈ្មោះថាបុណ្យកាន់ បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិកពីគ្រប់វេនទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះឱ្យឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ ។
%e1%9e%bb%e1%9f%a1

%e1%9e%bb%e1%9f%a2

%e1%9e%bb%e1%9f%a3

%e1%9e%bb%e1%9f%a4