ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនា ធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួល របាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២១ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ស្នងការ ស្នងការដ្ឋានទាំង៧ នាយការិយាល័យជំនាញទាំង៣ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) និងក្រុមការងារបូកសរុបរបាយការណ៍ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន។