You are currently viewing ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដឹកនាំប្រជុំផ្សព្វផ្សាយការងារជំនាញ និងកំណែទម្រង់កងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដឹកនាំប្រជុំផ្សព្វផ្សាយការងារជំនាញ និងកំណែទម្រង់កងរាជអាវុធហត្ថ

ប៉ៃលិន៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយការងារជំនាញ និងកំណែទម្រង់ កងរាជអាវុធហត្ថ ព្រមទាំងប្រគល់ប័ណ្ណចាក់វ៉ាក់សាំងជូននាយទាហាន នាយទាហានរង និងបំពាក់ឋានន្តរសក្កិថ្នាក់អនុសេនីយ៍ទោ ចំនួន ០១ រូប ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ព្រមទាំងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។