កំពង់ស្ពឺៈនៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំជាមួយប្រធានមន្ទីរទាំង៥ មន្ទីរជំនាញ ការិយាល័យ មេបញ្ជាការ ក្រុង ស្រុក ស្នាការសន្តិសុខ ប្រជុំផ្សព្វផ្សាយជាបន្ទាន់ កិច្ចការ ការពារធនធានធម្មជាតិ និងការអភិរក្ស ដែលរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រៈរាជណាចក្រកម្ពុជា ដែលបានប្រគល់ភារកិច្ចជូនក្រសួងចំនួន០៦ស្ថាប័ន ក្នុងនោៈរាជរដ្ឋាភិបាលបានចាត់តាំងចំពោៈ កងយោធពលខេមរភូមិន្ន ត្រូវផ្សព្វផ្សាយនៅគោលការណ៏មួយចំនួន ÷ហាមយករថយន្តអង្គភាព (ស្លាកលេខរដ្ឋ)មកធ្វើអាជីវកម្មខុសច្បាប់, ត្រូវចូលសហការបង្រ្កាបគ្រប់បទល្មើសព្រៃឈើ , ជាពិសេសការចូលរួមដាំដើមឈើឡើងតាមតំបន់គ្រប់គ្រងរបស់អង្គភាពនិមួយៗ ។ លោកឧត្តមសេនីយត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានលើកឡើងថា ដោយសារតែបទល្មើសនៅតែបន្តកើតមានគ្រាដែល ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសព្រៃឈើ ហើយចំណាត់ត្រូវបានបង្រ្កាបករណីបទល្មើសព្រៃឈើទ្រង់ទ្រាយធំៗបានថយចុៈគួរឲ្យកត់សម្គាល់ តែដោយឡែកបទល្មើសតូចៗមួយចំនួនបន្តកើតមានមិនថយចុៈឡើយ។ លោកមេបញ្ជាការខេត្ត បានបន្តថា ដោយសារតែព្រៃឈើមានសត្រូវច្រើនយើងជាកងកម្លាំងដាច់ខាតបន្តការសហការជាមួយជំនាញ ស្ថាបន័រដ្ឋ សង្គមស៊ីវិលដែលមានគោលដៅដូចគ្នាគឺ ការពារនិងអភិរក្សធនធានធម្មជាតិ ។ ជាពិសេសកម្លាំងតាមមូលដ្ឋានត្រូវចូលរួមអប់រំ ផ្សព្វផ្សាយចំពោៈបងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់កាត់បន្ថយការប្រើប្រាស់អុស ធ្យូង មកប្រើហ្គាស(Gas) អប់រំកុំឲ្យបន្តមុខរបរពីរកស៊ីឈើ (កាប់ឈើ)ឲ្យរកស៊ីមុខរបរផ្សេង ។